នបរិត្តារម្មណត្តិកនកុសលត្តិកៈ
[៤១៣] អាស្រ័យនូវធម៌មិនមែនមានអារម្មណ៍តូចឆ្មារ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនមានអារម្មណ៍ដល់នូវសភាពធំ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនមានអារម្មណ៍ប្រមាណមិនបាន មិនមែនជាកុសល…។
នហីនត្តិកនកុសលត្តិកៈ
[៤១៤] អាស្រ័យនូវធម៌មិនមែនជាថោកទាប មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនកណ្តាល មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនឧត្តម មិនមែនជាកុសល…។
នមិច្ឆត្តត្តិកនកុសលត្តិកៈ
[៤១៥] អាស្រ័យនូវធម៌មិនមែនជាសភាពខុស និងទៀង មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជាសភាពត្រូវ និងទៀង មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជាមិនទៀង មិនមែនជាកុសល…។
នមគ្គារម្មណត្តិកនកុសលត្តិកៈ
[៤១៦] អាស្រ័យនូវធម៌មិនមែនមានមគ្គជាអារម្មណ៍ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនមានមគ្គជាហេតុ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនមានមគ្គជាអធិបតិ មិនមែនជាកុសល…។