[៤៥២] ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ​ផង មិនមែន​ជា​មិន​មានការ​ឃើញ ទាំង​មិន​មានការ​ប៉ះពាល់ មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៤៥៣] ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ​ផង មិនមែន​ជា​មិន​មានការ​ឃើញ ទាំង​មិន​មានការ​ប៉ះពាល់ មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៤៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣០ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣០។
សេចក្តី​ពិស្តារ មាន​ក្នុង​សហជាត​វារៈ​ផង ក្នុង​បច្ចយ​វារៈ​ផង ក្នុង​និស្សយ​វារៈ​ផង ក្នុង​សំសដ្ឋ​វារៈ​ផង ក្នុង​សម្បយុត្ត​វារៈ​ផង ក្នុង​បញ្ហា​វារៈ​ផង។

ចប់ បច្ច​នី​យត្តិ​កត្តិក​ប្ប​ដ្ឋាន។

ថយ | ទំព័រទី ១៩០ | បន្ទាប់