នហេតុទុកនហេតុសម្បយុត្តទុកៈ
[៤៦៧] ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ មិនមែនប្រាសចាកហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រាសចាកហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមែនជាហេតុ មិនមែនប្រាសចាកហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមែនជាហេតុ មិនមែនប្រាសចាកហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៤៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ សេចក្តីពិស្តារ មានក្នុងបច្ច័យទាំងអស់។
នហេតុទុកនហេតុសហេតុកទុក
[៤៦៩] ធម៌មិនមែនជាហេតុ មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ក្នុងបញ្ហាវារៈ មានវារៈតែ១ ជាកំណត់។ ធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុ ទាំងមិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាមិនមានហេតុ ទាំងមិនមែនជាមិនមែនហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។