នសហេតុកទុកនហេតុទុកៈ
[៤៨៦] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានហេតុ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាហេតុក្តី មិនមែនជាមិនមានហេតុ មិនមែនជាហេតុក្តី អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៨៧] ធម៌មិនមែនជាមិនមានហេតុ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមានហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាមិនមានហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ មិនមែនជាហេតុក្តី មិនមែនជាមិនមានហេតុ មិនមែនជាហេតុក្តី អាស្រ័យនូវធម៌មិនមែនជាមិនមានហេតុ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។