នសហេតុក​ទុ​កៈ


 [៤៦] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ មហាភូត៣ អាស្រ័យ​នូវ​មហាភូត១ មហាភូត២ អាស្រ័យ​នូវ​មហាភូត២ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ធម៌​មិនមែន​ជា​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ ពួក​សហេតុ​កក្ខន្ធ អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី មិនមែន​ជា​មិន​មានហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង មិនមែន​ជា​មិន​មានហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង មិនមែន​ជា​មិន​មានហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៣ | បន្ទាប់