ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី មិនមែន​ជា​មិន​មានហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង មិនមែន​ជា​មិន​មានហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។
 [៤៨] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ដោយហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មានហេតុ ដោយហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង មិនមែន​ជា​មិន​មានហេតុ​ផង ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិន​មានហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មានហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤៩] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៥០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ​យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
ថយ | ទំព័រទី ២៤ | បន្ទាប់