ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រាសចាក​ហេតុ​ក្តី មិនមែន​ប្រាសចាក​ហេតុ ទាំង​មិនមែន​ជា​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រាសចាក​ហេតុ ទាំង​មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

នហេ​តុ​នសហេតុក​ទុ​កៈ


 [៥៧] ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មហាភូត៣ អាស្រ័យ​នូវ​មហាភូត១។ ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៨ | បន្ទាប់