ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក្តី មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​មិន​មានហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ២៩ | បន្ទាប់