[៦៣] ធម៌​មិនមែន​ជា​មិន​មាន​បច្ច័យ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មាន​បច្ច័យ ដោយហេតុ​ប្ប​ច្ច័​យ។
 [៦៤] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មាន​បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៦៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ សេចក្តី​ពិស្តារ មាន​ក្នុង​បច្ច័យ​ទាំងអស់។

នសង្ខត​ទុ​កៈ


 [៦៦] ធម៌​ដែល​មិនមែន​បច្ច័យ​មិន​ប្រជុំ​តាក់តែង អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​បច្ច័យ​មិន​ប្រជុំ​តាក់តែង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ដូចគ្នានឹង​សប្ប​ច្ច​យទុ​កៈ។

នសនិ​ទស្សន​ទុ​កៈ


 [៦៨] ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ​ក្តី មិនមែន​ជា​មិន​មានការ​ឃើញ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៣១ | បន្ទាប់