ធម៌​មិនមែន​ជា​មិន​មានការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិន​មានការ​ប៉ះពាល់ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៧៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
បណ្ឌិត​គប្បី​ញ៉ាំង​បញ្ហា​វារៈ ឲ្យ​ពិស្តារ​ផង​ចុះ។

នរូ​បី​ទុ​កៈ


 [៧៤] ធម៌​មិនមែន​មាន​រូប អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​រូប អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​រូប​ក្តី មិនមែន​ជា​មិន​មាន​រូប​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​រូប អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​រូប អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​រូប​ក្តី មិនមែន​ជា​មិន​មាន​រូប​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​មាន​រូប អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​រូប​ផង មិនមែន​ជា​មិន​មាន​រូប​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​រូប អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​រូប​ផង មិនមែន​ជា​មិន​មាន​រូប​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣៣ | បន្ទាប់