[៧៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​ក្នុង​បច្ច័យ​ទាំងអស់។

នោ​អាសវ​ទុ​កៈ


 [៨០] ធម៌​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អាសវៈ​ក្តី មិនមែន​ជា​មិន​មាន​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ធម៌​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អាសវៈ​ផង មិនមែន​ជា​មិន​មាន​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អាសវៈ​ក្តី មិនមែន​ជា​មិន​មាន​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អាសវៈ​ផង មិនមែន​ជា​មិន​មាន​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​ក្នុង​បច្ច័យ​ទាំងអស់។
ថយ | ទំព័រទី ៣៦ | បន្ទាប់