ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​សញ្ញោជនៈ ទាំង​មិនមែន​ជា​សញ្ញោជន​វិប្បយុត្ត​ក្តី មិនមែន​ជា​សញ្ញោជន​វិប្បយុត្ត ទាំង​មិនមែន​ជា​មិនមែន​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​សញ្ញោជន​វិប្បយុត្ត ទាំង​មិនមែន​ជា​មិនមែន​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

សញ្ញោជន​វិ​ប្ប​យុត្ត​នសញ្ញោ​ជនិយ​ទុ​កៈ


 [១០២] ធម៌​ជា​សញ្ញោជន​វិប្បយុត្ត ទាំង​មិនមែន​ជា​សញ្ញោ​ជនិយៈ អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជន​វិប្បយុត្ត ទាំង​មិនមែន​ជា​សញ្ញោ​ជនិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជា​សញ្ញោជន​វិប្បយុត្ត ទាំង​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជន​វិប្បយុត្ត ទាំង​មិនមែន​ជា​សញ្ញោ​ជនិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជា​សញ្ញោជន​វិប្បយុត្ត ទាំង​មិនមែន​ជា​សញ្ញោ​ជនិ​យៈ​ក្ដី ជា​សញ្ញោជន​វិប្បយុត្ត ទាំង​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិ​យៈ​ក្ដី អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជន​វិប្បយុត្ត ទាំង​មិនមែន​ជា​សញ្ញោ​ជនិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជា​សញ្ញោជន​វិប្បយុត្ត ទាំង​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជន​វិប្បយុត្ត ទាំង​មិនមែន​ជា​មិន​មាន​សញ្ញោ​ជនិយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤៩ | បន្ទាប់