ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិនមែន​គន្ថៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​គន្ថៈ​ផង មិនមែន​ជា​មិនមែន​គន្ថៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​គន្ថៈ​ក្តី មិនមែន​ជា​មិនមែន​គន្ថៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​គន្ថៈ​ផង មិនមែន​ជា​មិនមែន​គន្ថៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ឋ​តែ​មាន​វារៈ៩។

នគន្ថ​និយ​ទុ​កៈ


 [១០៦] ធម៌​មិនមែន​ជា​គន្ថ​និយៈ (ធម៌​ដែល​គួរ​ដល់​គន្ថៈ) អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​ជា​គន្ថ​និយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អគន្ថ​និយៈ (ដែល​មិន​គួរ​ដល់​គន្ថៈ) អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​គន្ថ​និយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​គន្ថ​និ​យៈ​កី្ត មិនមែន​អគន្ថ​និ​យៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អគន្ថ​និយៈ ទើប​កើតឡើង​ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​អគន្ថ​និយៈ អាស្រ័យ​នូវ​ធម៌ មិនមែន​ជា​អគន្ថ​និយៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​គន្ថ​និយៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​គន្ថ​និ​យៈ​ផង មិនមែន​ជា​អគន្ថ​និ​យៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ឋ​តែ​មាន​វារៈ៥។
ថយ | ទំព័រទី ៥១ | បន្ទាប់