នចិ​ត្តា​នុ​បរិវត្តិ​ទុ​កៈ


 [១២៨] ធម៌​មិនមែន​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នចិត្ត​សំសដ្ឋ​សមុដ្ឋាន​ទុ​កៈ


 [១២៩] ធម៌​មិនមែន​លាយឡំ និង​តាំង​ឡើង​អំពី​ចិត្ត អាស្រ័យ​នូវ​ធម៌ មិនមែន​លាយឡំ និង​តាំង​ឡើង​អំពី​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ទុ​កៈ


 [១៣០] ធម៌ មិនមែន​លាយឡំ តាំង​ឡើង និង​កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​ធម៌ មិនមែន​លាយឡំ តាំង​ឡើង និង​កើតជា​មួយ​នឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

នចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ទុ​កៈ


 [១៣១] ធម៌​មិនមែន​លាយឡំ តាំង​ឡើង និង​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​ធម៌ មិនមែន​លាយឡំ តាំង​ឡើង និង​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៣២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
ថយ | ទំព័រទី ៦២ | បន្ទាប់