នអជ្ឈត្តិក​ទុ​កៈ


 [១៣៣] ធម៌​មិនមែន​ជា​ខាងក្នុង អាស្រ័យ​នូវ​ធម៌ មិនមែន​ជា​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ កដ​ត្តា​រូប ជា​ខាងក្នុង អាស្រ័យ​នូវ​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [១៣៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

នឧបា​ទា​ទុ​កៈ


 [១៣៥] ធម៌​មិនមែន​ជា​ឧបា​ទា (សេចក្តី​ប្រកាន់) អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ឧបា​ទា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិនមែន​ឧបា​ទា អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ឧបា​ទា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​ឧបា​ទា​ក្តី មិនមែន​ជា​មិនមែន​ឧបា​ទា​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ឧបា​ទា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។បេ។
 [១៣៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ៦៣ | បន្ទាប់