នសវិតក្កទុកៈ
[១៦៤] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមានវិតក្កៈ អាស្រ័យនូវធម៌មិនមែនជាមិនមានវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈផង មិនមែនជាមិនមាននវិតក្កៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
នសវិចារទុកៈ
[១៦៦] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ។ ធម៌មិនមែនជាមិនមានវិចារៈ អាស្រ័យនូវធម៌មិនមែនជាមិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិចារៈផង មិនមែនជាមិនមានវិចារផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១៦៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩។