ននិយ្យានិកទុកៈ
[១៨៤] ធម៌មិនមែនជានិយ្យានិកៈ (ធម៌ដែលកាត់នូវវដ្តមូល) អាស្រ័យនូវធម៌មិនមែនជានិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាអនិយ្យានិកៈ អាស្រ័យនូវធម៌មិនមែនជាអនិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជានិយ្យានិកៈ អាស្រ័យនូវធម៌មិនមែនជានិយ្យានិកៈផង មិនមែនជាអនិយ្យានិកៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
ននិយតទុកៈ
[១៨៦] ធម៌មិនមែនជានិយតៈ អាស្រ័យនូវធម៌មិនមែនជានិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាមិនមាននិយតៈ អាស្រ័យនូវធម៌មិនមែនជាមិនមាននិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមាននិយតៈ អាស្រ័យនូវធម៌មិនមែនជានិយតៈផង មិនមែនជាមិនមាននិយតៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥។