នហេតុទុកនសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
[២១៥] អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង…។
នហេតុទុកនវិតក្កត្តិកៈ
[២១៦] អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនជាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ…។
នហេតុទុកនបីតិត្តិកៈ
[២១៧] អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រកបដោយបីតិ… អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រកបដោយសុខ … អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រកបដោយឧបេក្ខា…។