អភិធម្មបិដក
បដ្ឋាន បណ្ណ​រសម​ភាគ
បច្ច​នី​យប្ប​ដ្ឋាន


សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ។


បច្ច​នី​យត្តិ​កប្ប​ដ្ឋាន
នកុ​សល​ត្តិ​កៈ


 [១] ធម៌​មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ជាអកុសល ជា​អព្យាកតៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជាអកុសល ជា​អព្យា​តកៈ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ២។ ធម៌​មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល​ក្តី មិនមែន​ជា​អព្យាកតៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល​ក្តី មិនមែន​ជាអកុសល​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
ទំព័រទី ១ | បន្ទាប់