បច្ច​នីយ​ទុក​ប្ប​ដ្ឋាន
នហេតុ​ទុ​កៈ


 [៤១] ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ … ដរាបដល់​ពួក​មហាភូត។ ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អាស្រ័យ​នូវ​ពួក​ខន្ធ​មិនមែន​ជាហេតុ … ហេតុប្ប​ដិ​សន្ធិ។ ធម៌​មិនមែន​ជាហេតុ​ក្តី មិនមែន​ជា​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ​ក្តី មិនមែន​ជា​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២០ | បន្ទាប់