បច្ច​នីយ​ទុក​ត្តិ​កប្ប​ដ្ឋាន
នហេតុ​ទុ​កន​កុសល​ត្តិ​កៈ


 [១៩២] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជាហេតុ ជាអកុសល ជា​អព្យាកតៈ។ ធម៌​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​មិនមែន​ជាហេតុ ជាអកុសល ជា​អព្យាកតៈ។ ធម៌​មិនមែន​ជាហេតុ​ក្តី មិនមែន​ជាកុសល​ក្តី មិនមែន​ជា​មិន​មានហេតុ​ក្តី មិនមែន​ជាកុសល​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៩៣] ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល​ក្តី មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៨០ | បន្ទាប់