អនុលោមប្បច្ចនីយទុកប្បដ្ឋាន
ហេតុទុកៈ នហេតុទុកៈ
[១២៦] ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវធម៌ជាហេតុ គឺបដិសន្ធិ។ ធម៌មិនមែនជាមិនមែនហេតុ អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុក្តី មិនមែនជាមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុក្តី មិនមែនជាមិនមែនជាហេតុក្តី អាស្រ័យនូវធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាហេតុ អាស្រ័យនូវធម៌ជាហេតុផង មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនហេតុ អាស្រ័យនូវធម៌ជាហេតុផង មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុក្តី មិនមែនជាមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ជាហេតុផង មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។