អនុលោម​ប្ប​ច្ច​នីយ​ទុក​ត្តិ​កប្ប​ដ្ឋាន
ហេតុ​ទុក​កុសល​ត្តិ​កៈ នហេតុ​ទុ​កន​កុសល​ត្តិ​កៈ


 [២២១] ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ជាហេតុ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ជាហេតុ ជាកុសល​ផង មិនមែន​ជាហេតុ ជាកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អារម្មណ៍ មិន​មានចិត្តជា​សមុដ្ឋាន​ទេ។
 [២២២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី និស្សយ​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [២២៣] ធម៌​ជាហេតុ ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ។
 [២២៤] ធម៌​ជាហេតុ ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ ជាកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៨៤ | បន្ទាប់