[២២៩] ធម៌​ជាហេតុ ជាអកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ ជាអកុសល ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជាអកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជាហេតុ ជាអកុសល​ក្តី មិនមែន​ជាហេតុ ជាអកុសល​ក្តី ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជាអកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៣០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៣១] ធម៌​មិន​មែ​ជា​មិនមែន​ជាហេតុ មិនមែន​ជា​អព្យាក្រឹត អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៣២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
និស្សយ​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ៨៦ | បន្ទាប់