[៤៨៨] ធម៌​មិន​មាន​អារម្មណ៍ មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​អារម្មណ៍ មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤៨៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។

នោ​ចិត្ត​ទុ​កន​សនិ​ទស្សន​ត្តិ​កៈ
ចិត្ត​ទុ​កស​និទស្សន​ត្តិ​កៈ


 [៤៩០] ធម៌​មិនមែន​ជា​ចិត្ត ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ចិត្ត មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ជា​ចិត្ត ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជា​ចិត្ត មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ តាមន័យ​ដែល​បាន​រាប់​ហើយ មាន​វារៈ៣។

នចេតសិក​ទុ​កន​សនិ​ទស្សន​ត្តិ​កៈ
ចេតសិក​ទុ​កស​និទស្សន​ត្តិ​កៈ


 [៤៩១] ធម៌​ជា​ចេតសិក ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ចេតសិក មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១១២ | បន្ទាប់