នោចិត្តសមុដ្ឋានទុកនសនិទស្សនត្តិកៈ
ចិត្តសមុដ្ឋានទុកសនិទស្សនត្តិកៈ
[៤៩៧] ធម៌តាំងឡើងដោយចិត្ត ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនតាំងឡើងដោយចិត្ត មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ដោយចិត្តសមុដ្ឋានរូប មានវារៈ៣។
នោចិត្តសហភុទុកនសនិទស្សនត្តិកៈ
ចិត្តសហភុទុកសនិទស្សនត្តិកៈ
[៤៩៨] ធម៌មិនមែនកើតជាមួយនឹងចិត្ត ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនកើតជាមួយនឹងចិត្ត មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នោចិត្តានុបរិវត្តិទុកនសនិទស្សនត្តិកៈ
ចិត្តានុបរិវត្តិទុកសនិទស្សនត្តិកៈ
[៥០០] ធម៌មិនមែនប្រព្រឹត្តទៅតាមចិត្ត ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រព្រឹត្តទៅតាមចិត្ត មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
