នឧបាទាទុកនសនិទស្សនត្តិកៈ
ឧបាទាទុកសនិទស្សនត្តិកៈ
[៥០៩] ធម៌ជាឧបាទា ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាឧបាទា មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥១០] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នឧបាទិន្នទុកនសនិទស្សនត្តិកៈ
ឧបាទិន្នទុកសនិទស្សនត្តិកៈ
[៥១១] ធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥១២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
