នភាវនាយបហាតព្វហេតុកទុកនសនិទស្សនត្តិកៈ
ភាវនាយបហាតព្វហេតុកទុកសនិទស្សនត្តិកៈ
[៥២៣] ធម៌មានហេតុដែលមិនត្រូវលះដោយភាវនា ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មានហេតុដែលមិនត្រូវលះដោយភាវនា មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥២៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសវិតក្កទុកនសនិទស្សនត្តិកៈ
សវិតក្កទុកសនិទស្សនត្តិកៈ
[៥២៥] ធម៌មិនមានវិតក្កៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយវិតក្កៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥២៦] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
