នបីតិសហគតទុកនសនិទស្សនត្តិកៈ
បីតិសហគតទុកសនិទស្សនត្តិកៈ
[៥៣១] ធម៌មិនមែនប្រកបដោយបីតិ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយបីតិ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៣២] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសុខសហគតទុកនសនិទស្សនត្តិកៈ
សុខសហគតទុកសនិទស្សនត្តិកៈ
[៥៣៣] ធម៌មិនមែនប្រកបដោយសុខ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយសុខ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
