ននិយតទុកនសនិទស្សនត្តិកៈ
និយតទុកសនិទស្សនត្តិកៈ
[៥៤៧] ធម៌ជាអនិយតៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជានិយតៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នសឧត្តរទុកនសនិទស្សនត្តិកៈ
សឧត្តរទុកសនិទស្សនត្តិកៈ
[៥៤៩] ធម៌ប្រកបដោយឧត្តរៈ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយឧត្តរៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
