[៥៦០] ធម៌​មិនមែន​ប្រកបដោយ​រណៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ធម៌​មិន​មាន​រណៈ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ដោយហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិន​មាន​រណៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ធម៌​មិន​មាន​រណៈ ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ដោយហេតុ​ប្ប​ច្ច័​យ…។
 [៥៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ បណ្ឌិត​រាប់​ហើយ​យ៉ាងណា បណ្ឌិត​គប្បី​រាប់ យ៉ាងនោះ​ឯង។

ចប់ បច្ច​នី​យានុ​លោម​ទុក​ត្តិ​កប្ប​ដ្ឋាន។


នកុ​សល​ត្តិ​កហេតុ​ទុ​កៈ
កុសល​ត្តិ​កហេតុ​ទុ​កៈ


 [៥៦២] ធម៌​ជាអកុសល ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជា​អព្យាក្រឹត ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាកុសល ជាហេតុ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាហេតុ ទើប​កើតឡើង
ថយ | ទំព័រទី ១២៩ | បន្ទាប់