នកុសលត្តិកអាសវវិប្បយុត្តនសាសវទុកៈ
កុសលត្តិកអាសវវិប្បយុត្តសាសវទុកៈ
[៦១៨] ធម៌ជាអព្យាក្រឹត ប្រាសចាកអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមែនជាកុសល ប្រាសចាកអាសវៈ ទាំងមិនមែនប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៦១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
នកុសលត្តិកសត្តគោច្ឆកទុកៈ
កុសលត្តិកសត្តគោច្ឆកទុកៈ
[៦២០] ធម៌ជាអកុសល ជាសញ្ញោជនៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអកុសល ជាគន្ថៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអកុសល ជាឱឃៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាឱឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអកុសល ជាយោគៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាយោគៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ជាអកុសល ជានីវរណៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជានីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ