នសនិ​ទស្សន​ត្តិ​កន​ចិត្ត​សំសដ្ឋ​ទុ​កៈ
សនិ​ទស្សន​ត្តិ​កចិត្ត​សំសដ្ឋ​ទុ​កៈ


 [៧៨០] ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ច្រឡូកច្រឡំ​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ច្រឡូកច្រឡំ​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៨១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៧៨២] ធម៌​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ប្រាសចាក​ការ​ច្រឡូកច្រឡំ​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ប្រាសចាក​ការ​ច្រឡូកច្រឡំ​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៨៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។

នសនិ​ទស្សន​ត្តិ​កនោ​ចិត្តសមុដ្ឋាន​ទុ​កៈ
សនិ​ទស្សន​ត្តិ​កចិត្តសមុដ្ឋាន​ទុ​កៈ


 [៧៨៤] ធម៌​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៦ | បន្ទាប់