[១០២៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

នសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កន​កុសល​ត្តិ​កៈ
សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កកុសល​ត្តិ​កៈ


 [១០២៤] ធម៌​ជាកុសល ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល ដែល​មិនមែន​សៅហ្មង និង​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០២៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [១០២៦] ធម៌​ជាអកុសល ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអកុសល ដែល​មិនមែន​សៅហ្មង និង​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០២៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០២៨] ធម៌​ជា​អព្យាក្រឹត ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អព្យាក្រឹត ដែល​មិនមែន​សៅហ្មង និង​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០២៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
ថយ | ទំព័រទី ២២២ | បន្ទាប់