នវិតក្កត្តិកនកុសលត្តិកៈ
វិតក្កត្តិកកុសលត្តិកៈ
[១០៣០] ធម៌ជាកុសល ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៣១] ក្នុងហេតុប្បច្ច័យ មានវារៈ១៥។
[១០៣២] ធម៌ជាអកុសល ប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ពឹងផ្អែកនឹងធម៌មិនមែនជាអកុសល មិនមែនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
[១០៣៤] ធម៌ជាអព្យាក្រឹត មិនមានវិតក្កៈ និងមិនមានវិចារៈ អាស្រ័យនូវធម៌មិនមែនជាអព្យាក្រឹត មិនមែនប្រកបដោយវិតក្កៈ និងប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ៧។
នបីតិត្តិកនកុសលត្តិកៈ
បីតិត្តិកកុសលត្តិកៈ
[១០៣៦] ធម៌ជាកុសល ប្រកបដោយបីតិ ពឹងផ្អែកនឹងធម៌មិនមែនជាកុសល មិនមែនប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។