[១០៣៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៨។
 [១០៣៨] ធម៌​ជាអកុសល ប្រកបដោយ​បីតិ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៣៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២៨។

នទស្សន​ត្តិ​កន​កុសល​ត្តិ​កៈ
ទស្សន​ត្តិ​កកុសល​ត្តិ​កៈ


 [១០៤០] ធម៌​ជាកុសល ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៤១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០៤២] ធម៌​ជាអកុសល ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអកុសល ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៤៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [១០៤៤] ធម៌​ជា​អព្យាក្រឹត ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អព្យាក្រឹត ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២៤ | បន្ទាប់