[១០៤៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

នទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កន​កុសល​ត្តិ​កៈ
ទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិក​កុសល​ត្តិ​កៈ


 [១០៤៦] ធម៌​ជាកុសល មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៤៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០៤៨] ធម៌​ជាអកុសល មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអកុសល មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៤៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [១០៥០] ធម៌​ជា​អព្យាក្រឹត មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត មិនមែន​មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
ថយ | ទំព័រទី ២២៥ | បន្ទាប់