[១០៥៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [១០៦០] ធម៌​ជាអកុសល មិនមែន​ជា​សេក្ខៈ ទាំង​មិនមែន​ជា​អសេក្ខៈ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​សេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១០៦២] ធម៌​ជា​អព្យាក្រឹត មិនមែន​ជា​សេក្ខៈ ទាំង​មិនមែន​ជា​អសេក្ខៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ជា​សេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

នប​រិត្ត​ត្តិ​កន​កុសល​ត្តិ​កៈ
បរិត្ត​ត្តិ​កកុសល​ត្តិ​កៈ


 [១០៦៤] ធម៌​ជាកុសល ដល់​នូវ​សភាព​ធំ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៦៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០៦៦] ធម៌​ជាអកុសល ដែល​តូចឆ្មារ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអកុសល មិនមែន​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២៧ | បន្ទាប់