[១០៩០] ធម៌​មិនមែន​ជាអកុសល មិនមែន​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌​ជាអកុសល ដែល​កើតឡើង​ហើយ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១០៩១] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [១០៩២] ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌​ជា​អព្យាក្រឹត ដែល​កើតឡើង​ហើយ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [១០៩៣] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧។
អតីត​ត្តិ​កៈ ប្រហែលគ្នា​នឹង​ឧប្បន្ន​ត្តិ​កៈ​ដែរ។

នអតី​តា​រម្ម​ណត្តិ​កន​កុសល​ត្តិ​កៈ
អតី​តា​រម្ម​ណត្តិ​កកុសល​ត្តិ​កៈ


 [១០៩៤] ធម៌​ជាកុសល មាន​អារម្មណ៍​ជា​អតីត ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។
 [១០៩៦] ធម៌​ជាអកុសល មាន​អារម្មណ៍​ជា​អតីត ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអកុសល មិនមែន​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣១ | បន្ទាប់