[១០៩៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។

នអជ្ឈត្ត​ត្តិ​កន​កុសល​ត្តិ​កៈ
អជ្ឈត្ត​ត្តិ​កកុសល​ត្តិ​កៈ


 [១០៩៨] ធម៌​ជាកុសល ខាងក្រៅ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាកុសល ខាងក្នុង ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៩៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។
 [១១០០] ធម៌​ជាអកុសល ខាងក្រៅ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអកុសល មិនមែន​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១០១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។

នអជ្ឈ​ត្តា​រម្ម​ណត្តិ​កន​កុសល​ត្តិ​កៈ
អជ្ឈ​ត្តា​រម្ម​ណត្តិ​កកុសល​ត្តិ​កៈ


 [១១០២] ធម៌​ជាកុសល មាន​អារម្មណ៍​ខាងក្នុង ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១០៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
ថយ | ទំព័រទី ២៣២ | បន្ទាប់