[១១០៨] ធម៌​ជាអកុសល មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១០៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១១០] ធម៌​ជា​អព្យាក្រឹត ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១១១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។
នអនិទស្សន​សប្ប​ដិ​ឃន​អព្យាកត​មូល មាន​វារៈ៧ ទុក​មូល មាន​វារៈ៧ ដែរ។ បទ​ទាំងអស់ មាន​វារៈ២១។

នសនិ​ទស្សន​ត្តិ​កន​វេទនា​ត្តិ​កៈ
សនិ​ទស្សន​ត្តិ​កវេទនា​ត្តិ​កៈ


 [១១១២] ធម៌​ប្រកបដោយ​សុខវេទនា មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​សុខវេទនា មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១១៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៣៤ | បន្ទាប់