[១១១៤] ធម៌​ប្រកបដោយ​ទុក្ខវេទនា មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ទុក្ខវេទនា មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១១៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១១៦] ធម៌​ប្រកបដោយ​វេទនា​មិនមែន​ជា​ទុក្ខ មិនមែន​ជា​សុខ មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​វេទនា​មិនមែន​ជា​ទុក្ខ​មិនមែន​ជា​សុខ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១១៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

នសនិ​ទស្សន​ត្តិ​កន​វិបាក​ត្តិ​កៈ
សនិ​ទស្សន​ត្តិ​កវិ​បា​កត្តិ​កៈ


 [១១១៨] ធម៌​ជា​វិបាក មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​វិបាក មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១១៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៣៥ | បន្ទាប់