[១១២០] ធម៌​មាន​វិបាក​ជាប្រក្រតី មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​មិនមែន​មាន​វិបាក​ជាប្រក្រតី មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១២១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១២២] ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​មាន​វិបាក​ជាប្រក្រតី ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ជា​វិបាក និង​មិនមែន​មាន​វិបាក​ជាប្រក្រតី មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១២៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។

នសនិ​ទស្សន​ត្តិ​កន​ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ
សនិ​ទស្សន​ត្តិ​កឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ


 [១១២៤] ធម៌​មិនមែន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ និង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ជា​បច្ច័យ​នៃ​ធម៌​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ និង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣៦ | បន្ទាប់