នសនិ​ទស្សន​ត្តិ​កន​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កៈ
សនិ​ទស្សន​ត្តិ​កសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កៈ


 [១១៣០] ធម៌​ដែល​សៅហ្មង និង​គួរ​ដល់​សេចក្តី​សៅហ្មង មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​មិនមែន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៣១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១៣២] ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៣៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។
 [១១៣៤] ធម៌​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣៨ | បន្ទាប់