នសនិទស្សនត្តិកនបីតិត្តិកៈ
សនិទស្សនត្តិកបីតិត្តិកៈ
[១១៤២] ធម៌ប្រកបដោយបីតិ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយបីតិ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១១៤៤] ធម៌ប្រកបដោយសុខ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយសុខ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១១៤៦] ធម៌ប្រកបដោយឧបេក្ខា មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយឧបេក្ខា មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។