នសនិ​ទស្សន​ត្តិ​កន​ទស្សន​ត្តិ​កៈ
សនិ​ទស្សន​ត្តិ​កទស្សន​ត្តិ​កៈ


 [១១៤៨] ធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​មានការ​ឃើញ ទាំង​មិន​មានការ​ប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៤៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១៥០] ធម៌​ដែល​ត្រូវ​លះ​ដោយ​ភាវនា មិន​មានការ​ឃើញ ទាំង​មិន​មានការ​ប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ភាវនា មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១៥២] ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទាំង​មិន​ត្រូវ​លះ​ដោយ​ភាវនា ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទាំង​មិន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៥៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។
ថយ | ទំព័រទី ២៤១ | បន្ទាប់