នសនិទស្សនត្តិកនទស្សនេនបហាតព្វហេតុកត្តិកៈ
សនិទស្សនត្តិកទស្សនេនបហាតព្វហេតុកត្តិកៈ
[១១៥៤] ធម៌មានហេតុដែលត្រូវលះដោយទស្សនៈ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនមានហេតុដែលត្រូវលះដោយទស្សនៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១១៥៦] ធម៌មានហេតុដែលត្រូវលះដោយភាវនា មិនមានការឃើញទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនមានហេតុដែលត្រូវលះដោយភាវនា មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១១៥៨] ធម៌មានហេតុដែលមិនត្រូវលះដោយទស្សនៈ មិនត្រូវលះដោយភាវនា ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនមានហេតុដែលមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះដោយភាវនា មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ២១។