នសនិ​ទស្សន​ត្តិ​កន​អាចយ​គា​មិត្តិ​កៈ
សនិ​ទស្សន​ត្តិ​កអាចយ​គា​មិត្តិ​កៈ


 [១១៦០] ធម៌​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១៦២] ធម៌​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង មិន​មានការ​ឃើញ ទាំង​មិន​មានការ​ប៉ះពាល់ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១៦៤] ធម៌​មិនមែន​ជា​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៤៣ | បន្ទាប់