នហេតុទុកនចិត្តសម្បយុត្តទុកៈ
ហេតុទុកចិត្តសម្បយុត្តទុកៈ
[១៣០២] ធម៌ជាហេតុ ប្រកបដោយចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រកបដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១៣០៤] ធម៌មិនមែនជាហេតុ ប្រាសចាកចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រាសចាកចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣០៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនោចិត្តសំសដ្ឋទុកៈ
ហេតុទុកចិត្តសំសដ្ឋទុកៈ
[១៣០៦] ធម៌ជាហេតុ ច្រឡំដោយចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៣០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[១៣០៨] ធម៌មិនមែនជាហេតុ ប្រាសចាកការច្រឡំដោយចិត្ត អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រាសចាកការច្រឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។