នហេតុទុកនសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
ហេតុទុកសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
[៣៤៧] ធម៌ជាហេតុ ប្រកបដោយសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ មិនមែនប្រកបដោយសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៤៨] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៣៤៩] ធម៌ជាហេតុ មិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ពឹងផ្អែកនឹងធម៌មិនមែនជាហេតុ មិនមែនជាមិនប្រកបដោយសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
នហេតុទុកនវិតក្កត្តិកៈ
ហេតុទុកវិតក្កត្តិកៈ
[៣៥១] ធម៌ជាហេតុ ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមែនប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។